ខេត្តព្រះសីហនុ៖ នគរបាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនជាតិចិន) កាលពីល្ងាចថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០៧នាទី នៅចំណុចផ្លូវមហោស្រព ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់) មួយករណី បង្កឡើងដោយជនសង្ស័យ ០៣នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ ០២គ្រឿង ម៉ាក ស្កុបពី ពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិនម្នាក់ ភេទប្រុស ក្នុងពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ រួចជិះគេចខ្លួនបាត់ ។បន្ទាប់ពីទទួលដំណឹងនេះភ្លាមកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០២ និង ០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ដែលជាជនដៃដល់ធ្វើសកម្មភាពឆក់ នៅចំណុចផ្លូវមុខហាងនំបុ័ងអន្តរជាតិ (ចាស់) ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទី១ឈ្មោះ យាន ម៉ាទី ភេទប្រុសនឹងទី២ឈ្មោះគង់ ឆរាជ ភេទប្រុស ចំពោះជនសង្ស័យ ម្នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ៕
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ឆ្លាម សមុទ្រ