ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា៖ « កូវីដ១៩ មិនបង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយ»។
សម្តេចបន្តថា៖ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសេចក្តីត្រូវការដែលចាំបាច់បំផុតរបស់ប្រទេសជាតិដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹកបើទោះបីបញ្ហាកូវីដ១៩កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។
សម្តេចតេជោបញ្ជាក់ថា៖ ជាក់ស្តែងការដ្ឋានសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសត្រង់រង្វង់មូលចោមចៅគឺកំពុងតែសម្រុកធ្វេីយ៉ាងសកម្មដើម្បីឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកំពុងខិតខំរិះរកគ្រប់មធ្យោបាយដេីម្បីអោយចរន្តសេដ្ឋកិច្ចជាតិដំណេីរការប្រក្រតីនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩៕
ដោយ៖សុខ ខេមរា