ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាតុករនៅអាមេរិក នាំគ្នាដុតទង់ជាតិ និងបំផ្លាញរូបសំណាកបុគ្គលសំខាន់ៗ ក្នុងប្រវត្តិសាស្រ្ត នៅថ្ងៃបុណ្យឯករាជ្យជាតិ

ចែករំលែក៖

អន្តរជាតិ៖ ក្នុងកំឡុងថ្ងៃវិសេសរបស់សហរដ្ឋអាមេរិក គឺជាទិវាបុណ្យឯករាជ្យជាតិ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿរនោះ គឺក្រុមបាតុករមួយចំនួននៅសហរដ្ឋអាមេរិក បាននាំគ្នាដុតទង់ជាតិរបស់ខ្លួន និងបំផ្លាញរូបសំណាកបុគ្គលសំខាន់ៗ ក្នុងប្រវត្តិសាស្រ្តទៅវិញ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ

ការផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក រួមជាមួយការបង្ហោះវីដេអូក៏ដូចជារូបភាព នៅតាមបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដាម្សិលមិញនេះដោយបញ្ជាក់ពីរូបភាព បាតុករមួយ ក្រុមនៅទីក្រុងបាល់ទីម័រ (Baltimore) នៃរដ្ឋម៉ារីលែន (Maryland) ភាគខាងកើតសហរដ្ឋអាមេរិក បាននាំគ្នាទាញរំលំរូបសំណាកលោក គ្រីស្តុប គូឡុំ (Christopher Columbus) ដែលជាអ្នករុករកឃើញអ្នកអាមេរិក រួចអូសរូបសំណាកនោះ ទៅទម្លាក់ចូលក្នុងទឹកថែមទៀត ចំណែកនៅក្បែរសេតវិមានវិញ បាតុករមួយក្រុមផ្សេងទៀត បានដុតទង់ជាតិអាមេរិក ពេលកំពុងមានការបាញ់កាំជ្រួចអបអរ ថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងទង្វើបែបនេះរបស់ក្រុមបាតុករ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ធ្លាប់បានចាត់ទុកថា ពួកគេទាំងនោះគឺជាអ្នកដែលចង់លុបបំបាត់ប្រវត្តិសាស្រ្តអាមេរិក ហើយលោកក៏ចង់ឲ្យមានការចាប់ខ្លួនអ្នកដែល ដុតទង់ជីវិតអាមេរិកដាក់ពន្ធនាគារផងដែរ៕ដោយ៖ស តារា


ចែករំលែក៖