ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ អ្នកជំងឺ COVID-19 បន្តកើនឡើងយ៉ាងខ្លាំង ខណៈអាជ្ញាធរកំពុងព្រួយបារម្ភខ្វះមន្ទីរពេទ្យ

ចែករំលែក៖

អន្តរជាតិ៖ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងវិញនៃករណីឆ្លង COVID-19 ខណៈសភាពឆ្លងកាន់តែធ្ងន់ធ្ងរជាងមុន បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ រដ្ឋមួយចំនួនក្នុងប្រទេសរបស់ខ្លួន  មិនតែប៉ុណ្ណោះអាជ្ញាធរអាមេរិក កំពុងមានការព្រួយបារម្ភបន្ថែមពីនេះទៀតថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមាន សមត្ថភាពទទួលព្យាបាលអ្នកជំងឺ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅកំឡុងធ្វើសុន្ទរកថា ថ្ងៃបុណ្យឯករាជជាតិកាលពីថ្ងៃទី០៤ ខែកក្កដាថា ៩៩ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក លែងមានការគំរាមកំហែងទាំងស្រុង។ ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មន្ទីរពេទ្យអាចនឹងលែងមានសមត្ថភាព ទទួលព្យាបាលអ្នកជំងឺដ៏ច្រើនលើសលប់ បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង។

បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 ជិត ១៣០,០០០នាក់ក្នុងចំណោមអ្នកឆ្លងសរុប .៨លាននាក់ ហើយក្នុងរយៈពេល ០៤ថ្ងៃនៃកក្កដានេះ រដ្ឋចំនួន ១៥ បានរាយការណ៍ពីការកើនឡើង នៃករណីឆ្លងយ៉ាងគំហុក ជាពិសេសគឺរដ្ឋតិចសាស់តែម្ដង ដែលមានករណីឆ្លងថ្មីៗដល់ទៅ ,២៥៨នាក់ ពេញមួយថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលចំនួនអ្នកជំងឺបច្ចុប្បន្ន សម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនដល់ ,៨៩០នាក់ បើធៀបទៅនឹង ០២សប្ដាហ៍មុនមានតែ ,២៤៧នាក់តែប៉ុណ្ណោះ។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជិត ៣លានករណី ក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់ និងជាសះស្បើយវិញ.២៨លាននាក់ ឈរនៅលំដាប់លេខ  លើពិភពលោក៕ដោយ៖ស តារា


ចែករំលែក៖