ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែពុះដីឡូត៍លក់ពីរនាក់នៅក្រុងសិរីសោភ័ណត្រូវរន្ទះបាញ់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថៅកែពុះដីឡូត៍លក់ពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងចុះមើលក្រុមការងាររៀបចំពុះដីឡូត៍សម្រាប់សង់ផ្ទះល្វែងលក់។ហេតុការណ៍រន្ទះបាញ់បណ្តាលឱ្យមានមនុស្សស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៧៖០០នាទីល្ងាចថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០នៅចំណុចភូមិថ្មី សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យគ្រាដែលមេឃកំពុងធ្លាក់ភ្លៀង។

     យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ១- សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងទី២ -ឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។អ្នកទាំងពីរមានមុខរបរជាអ្នកពុះដីឡូត៍លក់និងជាថៅកែរថយន្តដឹកដី។

     បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យនៅគេហដ្ឋានរៀងខ្លួន៕ ដោយ៖នីម វណ្ណា


ចែករំលែក៖