ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ​ករណីអាមេរិកសម្លាប់មេទ័ព​អុីរ៉ង់​ជារឿងខុសច្បាប់

ចែករំលែក៖

អង្គការសហប្រជាជាតិ៖ អ្នកឯកទេសស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី​៦ខែកក្កដា​បាន​​ប្រកាសថា​​ ៖ ការវាយប្រហារ​សម្លាប់ ឧត្តមសេនីយ៍ Soleimani និងអង្គរក្ស​៩នាក់​នៅប្រទេសអុីរ៉ាក់ គឺជារឿង ខុសច្បាប់ ទាំងស្រុង​។
អាមេរិកមិនអាច​បង្ហាញភស្តុតាង ដែលទទួលយកបានពាក់ព័ន្ធការសម្លាប់មេទ័ពអុីរ៉ង់​។​ លោកស្រី ​Agnes Callamard អ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ​បានបញ្ជាក់ថា​ «ពិភពលោកកំពុងតែ​ស្ថិតនៅក្នុងដំណាក់កាលសំខាន់ ជាពេលវេលាដែលយន្តហោះគ្មានមនុស្សបើក ត្រូវបានប្រើប្រាស់ ជាទ្រង់ទ្រាយធំ​។ អង្គការសហប្រជាជាតិ​ខ្វះ សកម្មភាព សហគមន៍អន្តរជាតិ នៅស្ងៀម »។
តាមសារព័ត៌មានរ៉យទ័រ​ លោកស្រី​Agnes Callamard នឹងត្រូវផ្តល់របាយការណ៍ស្រាវជ្រាវ​នៅថ្ងៃទី ៩ខែកក្កដា​​ ដល់គណៈកម្មការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ​ដើម្បីឲ្យសមាជិក​អង្គការ សិទ្ធិមនុស្ស ជជែកគ្នា មុនពេលថ្កោលទោសអាមេរិក។
សូមបញ្ជាក់ថា អាមេរិក​បានចាកចេញពីអង្គការសិទ្ធិមនុស្សអន្តរជាតិ​តាំងពី​២ឆ្នាំមុន មកម៉្លេះ ទាំងនោះហើយអាមេរិក មិនខ្វល់ពីសកម្មភាព​របស់គណៈកម្មការសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖