ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតសូមណែនាំជូននូវអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់គម្រោងបន្ថែមថ្មី 4U For Everyone!

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ក្រុមហ៊ុនសែលកាត មានក្តីសោមនស្សក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាប នូវការពង្រីកគម្រោង Cellcard 4U ដែលជាគម្រោងទូរស័ព្ទ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនបានសម្រេចបន្ថែមនូវគម្រោង Cellcard 4U For Everyone ដើម្បីផ្តល់ជូនអតិថិជន នូវជម្រើសកាន់តែសម្បូរបែប ក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត។4U គឺជាគម្រោងដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ដើម្បីធានាថាប្រជាជនខ្មែរគ្រប់រូប អាចទទួលបានទិន្នន័យអ៊ីនធើណិតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញជាពិសេសក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតតែម្តង។

ជម្រើសថ្មីក្នុងការប្រើប្រាស់ទិន្នន័យរបស់ Cellcard 4U For Everyoneរួមមានគម្រោង 5,000 រៀល10,000 រៀល 20,000 រៀល និង 40,000 រៀល ដោយផ្តល់ជូននូវសុពលភាពចាប់ពី 7 ថ្ងៃ រហូតដល់ 1 ខែ។គម្រោងនេះមានផ្តល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែបដូចជា៖

● 4U 5,000 រៀល៖ ទទួលបានទិន្នន័យ 5000MB 5000 នាទីសម្រាប់តេក្នុងប្រព័ន្ធ និង 500 សារ
● 4U 10,000 រៀល៖ ទទួលបានទិន្នន័យ 12GB តេក្នុងប្រព័ន្ធឥតកំណត់ និង 1,200 សារ
● 4U 20,000 រៀល៖ ទទួលបានទិន្នន័យ 30GB តេក្នុងប្រព័ន្ធឥតកំណត់ និង 3,000 សារ
● 4U 4,000 រៀល៖ ទទួលបានទិន្នន័យ 70GB តេក្នុងប្រព័ន្ធឥតកំណត់ និង 7,000 សារ
គ្រប់គម្រោង Cellcard 4U ទាំងអស់ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា គម្រោងនៅសល់បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ ទទួលបានសេវាកម្ម Missed Call Alert ដោយឥតគិតថ្លៃ និងទទួលបានផ្កាយទ្វេដងក្នុងCellcard Club។ ជាងនេះទៅទៀត គម្រោងប្រចាំសប្តាហ៍ក៏មានផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ហើយរៀងរាល់ពេលដែលអតិថិជន ប្រើប្រាស់គម្រោងបានបីសប្តាហ៍ នោះពួកគាត់នឹងអាចប្រើប្រាស់សប្តាហ៍ទី 4 បានដោយឥតគិតថ្លៃ។ អតិថិជនប្រើប្រាស់Cellcard 4U ក៏អាចផ្ញើកាដូទៅកាន់អ្នកប្រើប្រាស់Cellcard 4U ផ្សេងទៀត បានផងដែរ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា៖ <<យើងចង់ឱ្យអតិថិជនកាន់តែច្រើនឡើង ទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ពីគម្រោងប្រកបដោយភាពច្នៃប្រឌិតខ្ពស់នេះ។ Cellcard 4U For Everyone គឺជាគម្រោងដំបូងគេបំផុត ដែលឱ្យអ្នករក្សាទិន្នន័យនៅសល់បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់។ ដូច្នេះអតិថិជនរបស់យើង នឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាទីគាប់ចិត្ត និងសន្សំសំចៃបានច្រើនជាមួយគម្រោងពិសេសនេះ។ យើងពិតជាត្រេកអរខ្លាំងណាស់ ដែលអាចផ្តល់នូវជម្រើសដ៏ច្រើនសម្បូរបែប ជូនដល់អតិថិជនដែលមានតម្រូវការប្រើប្រាស់ទិន្នន័យច្រើន និងចង់បានសុពលភាពយូរអង្វែង>>។

ក្រុមហ៊ុនសែលកាត បានរៀបចំបង្កើតក្រុមការងារចម្រុះ ដែលមានទាំងក្រុមក្រៅបណ្តាញ ក្រុមអនឡាញ និងក្រុមចុះបម្រើសេវាផ្ទាល់ សម្រាប់ធ្វើការទំនាក់ទំនងជាមួយអតិថិជនថ្មីៗ ដើម្បីជួយសម្របសម្រួលពួកគាត់ក្នុងការភ្ជាប់គម្រោង Cellcard 4U For Everyone ខណៈដែលការអនុវត្តន៍គម្លាតសង្គម ក៏ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន។

កាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុនក៏បានធ្វើការជ្រើសរើសអតិថិជនCellcard 4U ចំនួនបីដង ក្នុងមួយសប្តាហ៍ដើម្បីផ្តល់នូវកាដូភ្ញាក់ផ្អើលជូនដល់ពួកគាត់​។ អតិថិជនភ្ជាប់គម្រោង 4U ទាំងអស់ នឹងទទួលបានទឹកប្រាក់បន្ថែម 10% រហូតដល់ចុងខែកក្កដាផងដែរ។

អតិថិជន អាចចុច *5000# ឬចូលទៅកាន់គេហទំព័រសែលកាត ដើម្បីទទួលបានព័ត៌មានបន្ថែមពីគម្រោង 4U For Everyone ៕


ចែករំលែក៖