ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិ​បតីបារាំងលោក ម៉ាក្រុង ផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ប្រទេសបារាំង៖កាលពីថ្ងៃទី ៦ ខែកក្កដា ប្រធានាធិបតីបារាំងលោក​ ម៉ាក្រុង​ បានសម្រេចផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ក្រោយពេលគណៈរដ្ឋមន្ត្រីចាស់របស់នាយករដ្ឋមន្ត្រី​Edouard Philippe ដាក់លិខិតលាលែងពីតំណែង។ លោកម៉ាក្រុង បានប្រកាសថា ការផ្លាស់ប្តូរនេះគឺស្ទើរតែទាំងស្រុងនៃបណ្តារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងបច្ចុប្បន្នលោក Gerald Darmanin នឹងជំនួសលោក Kouthe Castanerជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីលោក Castaner ជាប់ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍និងអំពើហិង្សាដោយកងកម្លាំងប៉ូលិស។
សារព័ត៌មាន Channel News Asia បានផ្សាយថាលោកស្រីBarbara Pompili អាយុ ៤៥ឆ្នាំជាអតីតសមាជិកនៃគណបក្សបៃតងបារាំងនឹងក្លាយជារដ្ឋមន្រ្តីបរិស្ថានថ្មីជំនួសលោកស្រី Elisabeth Borne ដែលនឹងកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងការងារ។
ជំនួយការប្រធានាធិបតីបារាំងលោក Alexis Kohler បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «រដ្ឋមន្ត្រីការបរទេស Jean-Yves Le Drian និងរដ្ឋមន្ត្រីការពារជាតិ​ លោក​Florence Parly ព្រមទាំង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​នៅតែរក្សាដូចដើម»។
ចំណែកលោកOlivier Veranដែលដឹកនាំបារាំងឆ្លងផុត​វិបត្តិសុខភាព​បង្កឡើងដោយកូវីដ​-១៩ ត្រូវបន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលដដែល។​
ការផ្លាស់ប្តូរតំណែងខាងលើ បានធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង គឺលោក​Jean Castex៕ ធី រីណា


ចែករំលែក៖