ភ្នំពេញ៖ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា កំណែទម្រង់លើការងារសំខាន់ៗនៅបណ្ឌិត្យសភា គឺការពង្រឹង វិន័យអ្នកសិក្សា និងការប្រកាន់ភ្ជាប់នូវគោលការណ៍សំខាន់ៗ ០៣ គឺ គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង វប្បធម៌គុណភាព ក្នុងនោះបណ្ឌិត្យសភា កំពុងតែធ្វើការផ្លាស់ប្តូរវប្បធម៌និងផ្នត់គំនិតថ្មី ពោលគឺ អ្នកដែលបានមករៀនគឺ អ្នកដែលមានឱកាសក្លាយជាអ្នកដឹកនាំ និងមន្ត្រីជំនាញអាជីព មិនមែនជាអ្នកដែលគេមិនប្រើប្រាស់នោះទេ។
នេះបេីតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលេីកឡេីងនៅក្នុងពិធីបេីកវគ្គ ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ និង
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ នគរបាល ជំនាន់ទី១០ លើកទី១ ជំនាញគ្រប់គ្រងការងារអប់រំនគរបាល និងដឹកនាំបញ្ជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ភូមិដីឥដ្ឋ ស្រុកក្រៀនស្វាយ ខេត្តកណ្តាល ។
សូម គូសបញ្ជាក់ថា វគ្គសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្ត នគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ នគរបាល ជំនាន់ទី១០ លើកទី១ ជំនាញគ្រប់គ្រងការងារអប់រំនគរបាល និងដឹកនាំបញ្ជា មាននិស្សិតសរុបចំនួន ៦២នាក់ ស្រី១១នាក់។ វគ្គសិក្សាទាំងពីរ គឺជាកម្រិតសញ្ញាបត្រខ្ពស់បំផុត ដែលសុទ្ធតែមានសារសំខាន់ មានគោលបំណងច្បាស់លាស់ ដោយបណ្ឌិត្យសភា បានរៀបចំដំណើរការបណ្តុះ-បណ្តាល ដោយផ្តោតការយកចិត្តទុកដាក់បំផុត ទៅលើគុណភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់អង្គភាពប្រើប្រាស់កងកម្លាំង៕
ប្រភព៖ ទទក