ប្រេស៊ីល៖ប្រធានាធិបតី Bolsonaro បានប្រកាសនៅថ្ងៃអង្គារនេះថាលោកត្រូវបានគេធ្វេីតេស្ដវិជ្ជមានចំពោះវីរុសCovid -19។ តាមសារព័ត៌មាន Journal de Montrealបានផ្សាយថាប្រមុខរដ្ឋវ័យ៦៥ឆ្នាំរូបនេះបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ជាច្រេីនថា”លទ្ធផលវិជ្ជមាននៃការធ្វើតេស្ដទេីបតែមកដល់។ លោកបានបន្ថែមថាខ្ញុំក្ដៅខ្លួនមានកម្ដៅ៣៨ដឺក្រេ ប៉ុន្ដែសួតរបស់ខ្ញុំនៅស្អាតល្អ។ គ្រូពេទ្យបានឲ្យថ្នាំខ្ញុំhydroxychloroquineនិង Azithromycineជាប្រភេទថ្នាំអង់ទីប៊ីយោទិចហេីយបន្ទាប់មកខ្ញុំមានអារម្មណ៍ធូរស្រាល។
លោកបានបញ្ជាក់ថាឥឡូវនេះគាត់នឹងធ្វើការឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដោយខ្សែអាត់សម្លេង។ គួររម្លឹកថា លោក Jair Bolsonaro ត្រូវបានធ្វើតេស្ដបន្ទាប់ពីបានបង្ហាញរោគសញ្ញានៃវីរុសកូវីដ-19ខណៈជំងឺមួយនេះបានសម្លាប់ប្រជាជនប្រេស៊ីលអស់ចំនួន៦៥០០០នាក់៕ ដោយ៖ម្លិះ