ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពប្រធានាធិបតីអាមេរិក​ ចូ ប៊ៃឌីន​ប្រកាសថា នឹងនាំអាមេរិកចូលទៅកាន់​WHOវិញពេលឈ្នះឆ្នោត

ចែករំលែក៖

អាមេរិក៖ មិនទុកឲ្យយូរនោះឡើយ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដំណើរការនីតិវិធី​ដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ​បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ Joe Biden ចេញមុខប្រកាសទៅកាន់មហាជនអាមេរិកថា​ លោកនឹងបញ្ជូនអាមេរិក ចូលទៅកាន់អង្គការសុខភាពពិភពលោកវិញក្រោយជាប់ឆ្នោត។
នៅលើបណ្តាញសង្គម លោក​Joe Biden បានសរសេរថា « ពលរដ្ឋអាមេរិកនឹងមានអារម្ភ​ណ៍សុវត្ថិភាពជាង ពេលផ្សាភ្ជាប់​ជាមួយភារកិច្ចសុខភាពពិភពលោក​។​​ នៅថ្ងៃដំបូងនៃ​ការឡើងកាន់តំណែងប្រធានាធិបតី អាមេរិក ខ្ញុំនឹងដាក់អាមេរិកចូលក្នុងអង្គការWHO វិញភ្លាមដើម្បីសស្តាកិត្តិយសរបស់យើងនៅលើឆាកអន្តរជាតិ​»។
ប៉ុន្តែ ការដកអាមេរិកចេញពី​WHOគឺត្រូវ ប្រើពេល ដល់ទៅ​១ឆ្នាំ​ គឺរហូតដល់ថ្ងៃទី ៦ ខែកក្កដាឆ្នាំ​២០២១ទើបអាមេរិក​ចេញពី​WHO​ជាផ្លូវការ។ ដូច្នេះប្រសិនបើការបោះឆ្នោត​នៅដើមខែវិច្ឆិកានេះ លោកត្រាំ ចាញ់ឆ្នោតនោះ ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក នឹងមិនបានសម្រេចនោះឡើយ​។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក ដើរតួសំខាន់ជាងគេបំផុត​ក្នុងការទប់ស្កាត់ ជំងឺរាតត្បាតធំលើពិភពលោក ពិសេស កូវីដ១៩។
តាមលទ្ធផលស្ទង់មតិ​របស់New York Times/Siena បានបង្ហាញឲ្យឃើញថា បេក្ខភាពJoe Biden ​ទទួលបានការគាំទ្រខ្ពស់ នៅក្នុងរដ្ឋសំខាន់បំផុត ចំនួន៦ គឺ Pennsylvania, Michigan, Wisconsin, Florida, Arizona និង North Carolina។ រដ្ឋទាំងនោះកាលពីឆ្នាំ​២០១៦ បានជួយឲ្យលោកត្រាំ​ឈ្នេះឆ្នោត ប៉ុន្តែលើកនេះបានងាកមកគាំទ្រ គណបក្សប្រជាធិបតេយ្យវិញម្តង៕ដោយ៖ ធី រីណា


ចែករំលែក៖