ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឲ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មេីសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឲ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មេីសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វេីការផាកពិន័យ ដោយគ្មានការលេីកលែងឡេីយ។

លោកស្នងការថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅទាំងអស់ ដេីម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុងឲ្យមានសោភ័ណ្ឌភាពល្អ ៕សហការី


ចែករំលែក៖