ព័ត៌មានទាន់ហេតុការណ៍៖

ចិនរកឃើញវីរុសកូរ៉ូណា នៅលើកញ្ចប់បង្គាក្លាសេ ដែលនាំចូលពីក្រុមហ៊ុនអេក្វាឌ័រ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋបាលគយចិន (GAC) កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដាឆ្នាំ២០២០ម្សិលមុិញនេះ បានបញ្ជាក់ក្នុងសន្និសីទកាសែតមួយថា មន្ត្រីជំនាញបានរកឃើញវីរុសកូរ៉ូណា (COVID-19 )នៅលើកញ្ចប់បង្គាក្លាសេចំនួន៣កញ្ចប់ដែលនាំចូលពីអេក្វាឌ័រ កាលពីថ្ងៃទី៣ ខែកក្កដាថ្មីៗនេះ ដោយ មន្ត្រីជំនាញ យកទៅធ្វើតេស្តរកវីរុសនៅលើសាច់បង្គានិងនៅខាងក្នុងកញ្ចប់ បានបង្ហាញលទ្ធផលថា អវិជ្ជមាន។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រCGTN

បន្ទាប់ពីរកឃើញថាមានវីរុសកូរ៉ូណានៅលើសំបកវេចខ្ចប់បង្គាក្លាសេ អាជ្ញាធរចិន ក៏បានផ្អាកការចុះបញ្ជីរបស់ក្រុមហ៊ុនអេក្វាឌ័រ ចំនួន៣ នៅប្រទេសចិនព្រមទាំងរាល់ទំនិញរបស់ក្រុមហ៊ុនទាំងនោះ។

គួរបញ្ជាក់ថា ដើម្បីការពារហានិភ័យនៃការរីករាលដាលវីរុសកូវីដ-១៩អាជ្ញាធរចិន បានរឹតបន្តឹងរាល់ចំណីអាហារដែលបាននាំចូល ដោយរាល់ទំនិញនាំចូលត្រូវឆ្លងកាត់ការត្រួតពិនិត្យតេស្តរកមើលមេរោគផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖