ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈិមបូព៌ា ក្លាយជាទីតាំង ជួញដូរ ក្រលៀនទ្រង់ទ្រាយធំបំផុត

ចែករំលែក៖

អន្តរជាតិ៖ ក្នុងពេលដែលអំពើហិង្សាកើតនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល​ ចំនួនពលរដ្ឋ បាត់បង់ផ្ទះសម្បែងកាន់តែច្រើន ត្រូវបានគេចាត់ទុកថាជា​«ចំណីឆ្ងាញ់»របស់ក្រុមជួញដូរ ក្រលៀន​។ តាមការប៉ាន់ប្រមាណ​មានជនភៀសខ្លួន ប្រមាណ​៥លាននាក់ កំពុងក្លាយជាគោលដៅ​​របស់ក្រុមជនល្មើស។
យោងទៅតាមអង្គការសុច្ចរិតភាពហិរញ្ញវត្ថុសកល បានឲ្យដឹងថាការជួញដូរសរីរាង្គ(ក្រលៀន)នៅលើពិភពលោកជារៀងរាល់ឆ្នាំរកចំណូលបានប្រហែល ៦០០ លានដុល្លារ ដល់ទៅ​១,២ពាន់លានដុល្លារ​​ មុនពេលកូវីដ-១៩ កើតឡើង។
ជាមួយគ្នានេះដែរ ជនភៀសខ្លួន​គឺជាបុគ្គលងាយស្រួលក្នុងការលួងលោមបំផុត​​ ដោយសារតែជនភៀសខ្លួនស្ថិតនៅក្នុង ភាពក្រីក្រ គ្មានគោលដៅអនាគតច្បាស់លាស់ ។ កត្តាទាំងនោះហើយ​ធ្វើឲ្យមនុស្សធ្លាក់នៅក្នុងក្តីអស់សង្ឃឹម ហើយត្រូវស្វែងរកដំណោះស្រាយជួយដល់គ្រួសារ​។​ទំាងនោះហើយ​ការលួងលោមឲ្យលក់ក្រលៀន​មិនមែនជារឿងពិបាកនោះឡើយ​​ ដើម្បីទទួលបានប្រាក់ជាច្រើន អាចជួយផ្លាស់ប្តូរជីវភាពរបស់គ្រួសារ ប្រពន្ធកូន។
តាមអង្គការជនភៀសខ្លួនអន្តរជាតិ(IOM) នៅក្នុងប្រទេសស្វីស​ បានបញ្ជាក់ថា អង្គការនៅទទួលបានព័ត៌មានពីសកម្មភាពជួញដូរក្រលៀន តាំងពីដើមឆ្នាំ​២០១៥​​ ហើយសកម្មភាពជួញដូរនោះជាប់ពាក់ព័ន្ធប្រទេសជិតខាង។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ​​បានបញ្ជាក់ថា​​នៅក្នុងប្រទេសអេហ្ស៊ីប មានករណីជួញដូរក្រលៀន​ និងដោះដូរក្រលៀនបានសម្រេចដល់ទៅ​250.000 ករណី​។ តាមរបាយការណ៍​ តម្លៃលក់ក្រលៀន នីមួយៗនៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា មានតម្លៃ ដល់ទៅ​២ម៉ឺនដុល្លារ ដល់ជាង​១៤​ម៉ឺនដុល្លារ ៕ដោយ៖ធី រីណា


ចែករំលែក៖