ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅរុស្ស៊ី​ ក្រោយអភិបាលរដ្ឋ Khabarovsk​ត្រូវ ចាប់ខ្លួនពាក់ព័ន្ធបទល្មើសកាលពី២០ឆ្នាំមុន

ចែករំលែក៖

រុស្សុី៖ ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុង Khabarovsk បាននាំគ្នាធ្វើបាតុកម្ម​នៅថ្ងៃទី​១១ខែកក្កដា ដើម្បីប្រឆាំង​នឹងការចាប់ខ្លួន​អភិបាលរដ្ឋ​Khabarovsk ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សកាលពី​២០ឆ្នាំមុន​។
តុលាការទីក្រុងមូស្គូកាលពីថ្ងៃទី​១០​ខែ កក្កដា ​បានចេញសាលក្រម ឃុំខ្លួនលោកSergei Furgal អាយុ​៥០ឆ្នាំ ជាបណ្តោះអាសន្ន​ រយៈពេល​២ខែ​ដើម្បីកាត់ទោស​។

លោក​Sergei Furgal រងការចោទប្រកាន់​ថាជាអ្នកនៅពីក្រោយការស្លាប់​អ្នកជំនួញ​កាលពី​១៥-២០ឆ្នាំមុន​។
ប៉ុន្តែលោក​Sergei Furgal បានច្រាលចោល​​ការចោទប្រកាន់ ខាងលើ ។ ចំណែកគណបក្ស​ប្រឆាំង​ សេរីភាពប្រជាធិបតេយ្យ​(LPDR) របស់លោកSergei Furgal បញ្ជាក់ថា លោកពិតជាគ្មានទោសឡើយ​។​ក្រុមអ្នកគាំទ្រ​ប្រមាណ៣៥ពាន់នាក់​បានចូលរួមធ្វើបាតុកម្ម​ប្រឆាំងនឹងការចាប់ខ្លួនខាងលើ​។
តាមគេហទំព័រ DVHab.ru បានផ្សាយថា​ នេះជាការធ្វើបាតុកម្ម​​ទ្រង់ទ្រាយធំ​បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ តំបន់Khabarovsk។ ក្រុមបាតុករ​បានបង្កឲ្យមានការកកស្ទះចរាចរណ៍​នៅតាមដងផ្លូវជាច្រើន​ក្នុងតំបន់នេះ។
លោក​ Furgal ​បានជាប់ឆ្នោតជាអភិបាលរដ្ឋ Khabarovsk​កាលពីឆ្នាំ​២០១៨ ក្រោយយកឈ្នះទៅលើបេក្ខភាពមកពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតីពូទីន​៕ដោយ៖ធី រីណា


ចែករំលែក៖