ព័ត៌មានទាន់ហេតុការណ៍៖

ឆៀកចល័តតាមខេត្ត នឹងដំណើរការនៅខេត្តកំពង់ធំ,កំពត ,តាកែវ ,បន្ទាយមានជ័យ (ពីថ្ងៃទី ១៣-១៧ ខែកក្កដា ឆ្នាំ២០២០)

ចែករំលែក៖

ភ្នំពេញ៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ខេត្តកំពត ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៣-១៧ ខែ កក្កដា ឆ្នាំ២០២០។ នេះបើយោងតាមបញ្ជាក់ឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
-ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧​ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០
-ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
-ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ shorturl.at/mtwU1 ៕ដោយ៖សិលា


ចែករំលែក៖