ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានជិះរត់គេចខ្លួនជ្រុលបុករថយន្តត្រូវ​​ប្រជាពលរដ្ឋ​ឃាត់​បាន​ប្រគល់ឲ្យសមត្ថ​កិច្ច

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ជិះរត់គេចខ្លួន​តែ​ជ្រុល​ចង្កូត​ទៅបុក​​​រថយន្ត​បណ្ដាល​ឲ្យ​ដួល​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ឃាត់​បាន​ប្រគល់ជូន​សមត្ថ​កិច្ច​។​

​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​​ឡើង​នៅ​ម៉ោង ២ ​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ​ទី​១៣ ខែកក្កដា ឆ្នាំ ២០២០ នៅនៅតាមបណ្តោយផ្លូវលេខ១០៨ ក្បែរ​ផ្សារ​រាត្រី ក្នុ​ងសង្កាត់​វត្តភ្នំខណ្ឌដូនពេញ​។​

​​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកម៉ូតូហុងដាស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1-CX3631 ​យកសំរាមមកចោលនៅជិតផ្សារ​រាត្រី​រួច​ក៏​អត់​បាន​ដក​សោរ​ចេញពី​ម៉ូតូ ស្រាប់តែមានជនសង្ស័យម្នាក់រ​ត់ទៅ​ឡើងលើ​ម៉ូតូ​កាច់​សោ​របញ្ឆេះ​ជិះ​រត់គេច​ខ្លួនបានជ្រុល​ចង្កូត​ទៅបុក​​រថយន្ត​មួយគ្រឿង​​មិន​ចាំ​ម៉ាក​បណ្ដាល​ឲ្យ​ដួល​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដេញ​ឃាត់ខ្លួនជនសង្ស័យ​បាន​ភ្លាមៗ​រួច​ប្រគល់​​ឲ្យ​ទៅ​សមត្ថ​​កិច្ច។​

​បន្ទាប់ពី​កើតហេតុ​សមត្ថ​កិ​ច្ចនាំជ​ន​សង្ស័យ​​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​វត្តភ្នំ​ដើម្បីសាកសួរ និងកសាង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​ចាត់កា​របន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖