អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិថ្មីបំផុតនៅក្នុងរដ្ឋតិចសាស ដែលមានប្រពៃណីគាំទ្រ ដល់គណបក្សសាធារណរដ្ឋ ពេលនេះបានងាកមកគាំទ្រដល់បេក្ខភាព របស់គណបក្សប្រជាធិបតេយ្យលោកJoe Biden វិញម្តង។
តាមលទ្ធផលស្ទង់មតិរបស់The Dallas Morning News និងមហាវិទ្យាល័យTexas បានបង្ហញឲ្យឃើញថា ចំនួនពលរដ្ឋគាំទ្រ លោក Joe Biden នៅតិចសាស មានដល់ទៅ៤៨ភាគរយ ចំណែកលោកត្រាំវិញទទួលបានការគាំទ្រតែ៤៣ភាគរយប៉ុណ្ណោះ។ ជាមួយគ្នានោះមានពលរដ្ឋ៥ភាគរយមិនទាន់សម្រេចថាតើត្រូវបោះឆ្នោតឲ្យបេក្ខភាពណាមួយនៅឡើយទេ។
កន្លងមកក៏មានការស្ទង់មតិ ផងដែរ ប៉ុន្តែពេលនោះ ការគាំទ្រលោក Joe Bidenមាន ៤៧ភាគរយ និងការគាំទ្រលោកត្រាំមាន៤៦ភាគរយ។ ប៉ុន្តែពេលនេះការគាំទ្រ មានគម្លាតដល់ទៅ ៥ភាគរយ។
រដ្ឋតិចសាស ដែលបានគាំទ្រគណបក្សប្រជាធិបតេយ្យចុងក្រោយបង្អស់គឺនៅឆ្នាំ១៩៧៦ ហើយតាំងពីពេលនោះមកជាង៤៤ឆ្នាំហើយ ពលរដ្ឋនៅរដ្ឋតិចសាស មិនដែលគាំទ្រគណបក្សប្រជាធិបតេយ្យឡើយមានតែគាំទ្រ គណបក្សសាធារណរដ្ឋជារៀងរហូតមក។ ទាំងនោះហើយបាន គេចាត់ទុកថារដ្ឋតិចសាស ជាភូមិសាស្ត្រ របស់គណបក្សសាធារណរដ្ឋ។
ប៉ុន្តែដោយសារតែការដឹកនាំរបស់ប្រធានាធិបតីដូណាល់ត្រាំបានធ្វើឲ្យពលរដ្ឋខកចិត្តយ៉ាងខ្លាំង ទាំងនោះហើយជាឱកាសដើម្បីគណបក្សប្រជាធិបតេយ្យ ដណ្តើមយកទីតាំងដ៏សំខាន់នេះវិញ៕
ដោយ៖ធី រីណា