ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ប្រកាសអាសន្ន​កម្រិត​ខ្ពស់​លំដាប់​ទី​ពីរ ក្នុងការ​ឆ្លើយតប​ទៅនឹង​ទឹកជំនន់ ​ដែលត្រូវបែង​ចែកជា​បួន​កម្រិត

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ អាជ្ញាធរចិន បានប្រកាសអាសន្នកម្រិតខ្ពស់លំដាប់ទីពីរក្នុងការឆ្លើយតបនឹងទឹកជំនន់ដែលហូរចេញយ៉ាងគំហុកពីទន្លេយ៉ង់សេខណៈតំបន់ភាគខាងកើតនៃខេត្តជាំស៊ូ និងខេត្តជាំស៊ី កំពុងរងផលប៉ះពាល់ពីទឹកជំនន់ខ្លាំងជាងគេ

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua​ បានចេញផ្សាយថាការប្រកាសអាសន្នក្នុងការឆ្លើយតបទៅនឹងទឹកជំនន់នេះត្រូវបានបែងចែកជាបួនកម្រិត ដោយកម្រិតទីជាកម្រិតធ្ងន់ធ្ងរបំផុត ដោយទឹកជំនន់ក្នុងតំបន់Poyang ខេត្តជាំស៊ីបណ្តាលឲ្យកម្ពស់ទឹកក្នុងបឹង Poyang ដែលជាបឹងទឹកសាបធំជាងគេ កើនដល់២២,ម៉ែត្រ ដែលជាកម្ពស់មិនធ្លាប់មាន និងដែលលើសកម្ពស់១៩,ម៉ែត្រដែលជាកម្រិតប្រកាសអាសន្ន ជាមួយនឹងការប្រកាសអាសន្នកម្រិតទីពីរក្នុងខេត្ត Jiangxi គេប៉ាន់ស្មានថា នឹងមានគ្រោះមហន្តរាយបន្ថែមទៀតដូចជាការបាក់ទំនប់ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងទន្លេជាច្រើន

សូមជម្រាបថា ក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះដែរ អាជ្ញាធរយោធានៅតាមខេត្តបានបញ្ជូនទាហានរាប់ពាន់នាក់ឲ្យទៅជួយពង្រឹងច្រាំងប្រវែងគីឡូម៉ែត្រនៅជុំវិញមាត់បឹង ដើម្បីបង្ការការបាក់ច្រាំង ដែលនឹងអាចបណ្តាលឲ្យទឹកហូរចេញកាន់តែច្រើន រីឯ នៅតំបន់ជាំចូ នៃខេត្តជាំស៊ី ឯណោះវិញ អាជ្ញាធរតំបន់ បានអំពាវនាវតាមរយៈបណ្តាញសង្គមឲ្យបុរសអាយុពី១៨ឆ្នាំទៅ៦០ឆ្នាំ ឲ្យចូលរួមគ្នាប្រយុទ្ធនឹងទឹកជំនន់ដោយទៅជួយពង្រឹងទំនប់

បើយោងតាមទិន្ន័យពីក្រសួងធនធានទឹកចិន ក៏បានបញ្ជាក់ថា កម្ពស់ទឹកនៅក្នុងទន្លេចំនួន២១២ បានកើនឡើងហួសពីកម្រិតប្រកាសអាសន្ននាដើមខែកក្កដា ក្នុងនោះកំពស់ទឹកក្នុងទន្លេចំនួន១៩ កើនដល់កម្ពស់មិនធ្លាប់មានក្នុងពេលជាមួយគ្នានេះដែរ ទីក្រុងផ្សេងទៀតនៅតាមទន្លេយ៉ង់សេក៏បានប្រកាសកម្រិតអាសន្នរៀងៗខ្លួន ដោយសារកំណើនទឹកយ៉ាងខ្លាំងក៏ដូចជាភ្លៀងឥតឈប់ឈរ ដែលបណ្តាលឲ្យបាក់ដី និងជន់លិចផ្លូវ និងស្រែចំការផងដែរ

គួរបញ្ជាក់ថា ក្រោយប្រកាសអាសន្នកម្រិតខ្ពស់លំដាប់ពីរ នៅខេត្ត Jiangsu និង Jiangxi នៅភាគខាងកើត ទីភ្នាក់ងារឧតុនិយមចិន ក៏បានព្យាករផងដែរពីព្យុះភ្លៀងនៅខេត្តស៊ីឈ័ន និងទីក្រុងចុងឈី នៅភាគនារតីប្រទេស ខេត្តហ៊ូប៉ីនៅកណ្តាល និងខេត្តហ៊ូណាននៅខាងត្បូងប្រទេស៕ដោយ៖ស តារា


ចែករំលែក៖