ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបមួយគ្រឿង ដែលបេីកបរដោយនារីម្នាក់ក្នុងល្បឿនលឿន រហូតដល់ផ្លូវកោងមិនបង្អង់ល្បឿនក៏ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋដែលលក់មួក បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកដំណេីរកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិដេីមមាន សង្កាត់ដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តស៊េរីទំនេីប ម៉ាក Camry ពណ៌ស គ្មានស្លាកលេខ បេីកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈដល់ចំណុចផ្លូវកោងមិនបង្អង់ល្បឿន ក៏ជ្រុលទៅបុកទម្លុះទ្វារផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យប៉ះនិងរថយន្តផ្សេងនៅខាងក្នុងផ្ទះបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យអ្នកបេីកបរ ទាំងអ្នករួមដំណេីរងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ