ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង​ កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២០ នៅចំណុច បន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ សឿ សុខឡុង ភេទស្រី អាយុ៥២ ឆ្នាំមុខរបរសន្តិសុខរោងចក្រ មានស្រុកកំណើតនៅ ភូមិ សង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ នៅម្នាក់ឯង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​៖ ស្ត្រីខាងលេីត្រូវបានក្រុមហ៊ុនផ្អាកការងាររយៈពេល២ខែមកហេីយ។ ជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាស្រវឹង​ លុះមកដល់ថ្ងៃទី១៣ខែកក្កដា​ គាត់បានត្អូញត្អែរប្រាប់អ្នកជិតខាងថាគាត់មិនសូវស្រួលខ្លួនសោះ​ លុះមកដល់វេលាកេីតហេតុស្រាប់តែប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់បាត់ទៅហេីយ។

តាមការបំភ្លឺរបស់ឈ្មោះ ផេង ធីតា ភេទស្រីអាយុ ២២ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល នៅកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ត្រូវជាកូនសព បានអោយដឹងថា៖ នៅមុនពេលកើតហេតុ មានអ្នកជិតខាង បន្ទប់ជួល ម្តាយរបស់គាត់​ បានយកទូរស័ព្ទម្តាយរបស់គាត់ខលទៅប្រាប់ថា ម៉ាក់របស់ក្មួយឈឺ មកមើល ម៉ាក់ផង ហើយក៏បិទទៅ ។ មួយសន្ទុះក្រោយមក អ្នកជិតខាង បានខលមកម្ដងទៀត ប្រាប់ថា ម៉ាក់របស់ក្មួយ ស្លាប់បាត់ទៅហើយ ពេលនាងមកដល់ ក៏ឃើញម្តាយស្លាប់ ពិតប្រាកដមែន។

តាមការពិនិត្យនិងកោសល្យវិច្ច័យ របស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះ ស្លាប់ ដោយសារ គាំងបេះដូង។
បច្ចុប្បន្នសព ត្រូវបាននគរបាល ជំនាញ ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្ត ជម្ពូវ័ន៕ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖