ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកលឿនបួងចង្កូតផ្លូវកោងក្រឡាប់ផ្ងារជេីងសង្កត់ផ្ទះប្រជាពលរដ្ឋ២ល្វែង និងបន្តបុកកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងអ្នកផឹករត់ជាន់ជេីងគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផងនោះបួងចង្កូតក្រឡាប់ផ្ងារជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងអ្នកផឹករត់ជាន់ជេីងគ្នា​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០​ នៅផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ៣C.៦៣២៧ដោយមានបិទស្លាកអក្សរកាត់ខាងមុខ​ HL ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីជេីងទៅត្បូងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវកោងក៏បួងចង្កូតធ្វេីឲ្យហេីបកង់មួយចំហៀងក្រឡាប់ផ្ងារជេីងសង្កត់ទៅលេីផ្ទះវីងវេលុយនិងទ្រូម៉ានីវេលុយរងការខូចខាតអស់សំយ៉ាបខាងមុខនិងជញ្ចាំងមួយផ្ទាំងរួមទាំងបង្គោលស្លាកទ្រូម៉ានីមួយដេីមមិនត្រឹមតែប៉ុណ្ណោះរថយន្តមិនទាន់អស់ល្បឿនក៏អូសទៅបុកកន្លែងលក់ស្រាក្រឡុករងការខូចខាតធ្វេីឲ្យអ្នកលក់និងអ្នកអង្គុយផឹករត់ជាន់ជេីងគ្នាសឹងតែមិនទាន់។ 

ពាក់ព័ន្ធហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនមានមនុស្សរងរបួសនោះទេក្រោយកេីតហេតុតៃកុងរថយន្តបង្កបានលូនចេញពីរថយន្តហេីយគេចខ្លួនបាត់​ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖