ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបរហូតហ្មង! នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

      ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នគរបាលប៉ុស្តិ៍ឃ្មួញបានឱ្យដឹងថាជនសង្ស័យមាន ឈ្មោះ​ ប៉េង រ៉ូ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់កូនថង់តូច , ទូរសព្ទ័ដៃ០១គ្រឿង , ម៉ូតូ០១គ្រឿង ។

 បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖