ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៤នាក់ត្រូវជាប់ជុចនគរបាលខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៤៖៣០នាទីរសៀល កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន ស្ថិតនៅចំណុចរំដួលជេីងភ្នំ ក្រុម៨ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ជនជាប់សង្ស័យទាំងនោះរួមមាន៖

១-ឈ្មោះ រិទ្ធ សុខនីន ភេទប្រុស ឆ្នាំកំណេីត ១៩៩១ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម៨ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណេីតនៅភូមិថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។

២-ឈ្មោះ ហេង កាំ ភេទប្រុស ឆ្នាំកំណេីត ២០០១ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅបច្ចុប្បន្ន ក្រុម៨ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណេីត នៅក្រុម៨ ភូមិ៣ សង្ង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

៣-ឈ្មោះ ចាន់ ថន ភេទប្រុស ឆ្នាំកំណេីត ១៩៩៩ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម៨ ភូមិ៣ សង្ង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណេីតនៅភូមិ៣ សង្ង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

៤-ឈ្មោះ ទុន រ៉ាស់ ភេទប្រុស ឆ្នាំកំណេីត ២០០៣ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្ង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងដែលសមត្ថកិច្ចបានដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់តូចនិង១ កញ្ចប់ធំ, ថ្នាំគ្រាប់ WYចំនួន២គ្រាប់,ទូរសព្ទ័៣គ្រឿង, ថង់វេចខ្ចប់មួយចំនួន,

កន្ត្រៃ១, បំពង់សម្រាប់ប្រេីប្រាស់គ្រឿងញៀនចំនួន១។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖