ព័ត៌មានទាន់ហេតុការណ៍៖

កែប្រែការប្រកួតជម្រុះ World Cup ៖ ត្រូវលេង៤ប្រកួតក្នុងមួយថ្ងៃក្នុងវគ្គចែកពូលនៅ World Cup 2022ក្នុងប្រទេសកាតា

ចែករំលែក៖

កីឡាពិភពលោក៖ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា ការប្រកួតចំនួន៤នឹងត្រូវលេងជារៀងរាល់ថ្ងៃក្នុងដំណាក់កាលនៃការប្រកួតវគ្គជម្រុះក្នុងពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

ការប្រកួតនឹងត្រូវលេងក្នុងរយៈពេល១២ថ្ងៃដោយការប្រកួតមិនត្រូវបានកំណត់ទៅកន្លែងជាក់លាក់ណាមួយឡើយរហូតដល់ការចាប់ឆ្នោតផ្តាច់ចុងក្រោយនៅខែមីនា ឆ្នាំ២០២២ ហើយការប្រកួតនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ។ មានន័យថាអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយអាចចូលរួមទស្សនា និងផ្សាយបាន២ដងនៅក្នុងថ្ងៃតែមួយ។

ការចាប់ផ្តើមប្រកួតសម្រាប់២ជុំដំបូងនៃការប្រកួតនឹងត្រូវធ្វើឡើងនៅវេលាម៉ោង១រសៀល ម៉ោង៤រសៀល ម៉ោង៧យប់ និងម៉ោង១០យប់ដោយមានកីឡដ្ឋានចំនួន៨ស្ថិតក្នុងចម្ងាយ៤០គីឡូម៉ែត្រពីគ្នា។

កាលបរិច្ឆេទចាប់ផ្តើមមិនទាន់ត្រូវបានប្រកាសផ្លូវការសម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោកនៅអឺរ៉ុបទេ។ ការចាប់ឆ្នោតវគ្គជម្រុះត្រូវគ្រោងធ្វើនៅថ្ងៃទី១ ខែធ្នូ ប៉ុន្តែគេនៅមិនទាន់ដឹងថាតើនឹងត្រូវបន្តដូចការគ្រោងទុកដែរឬទេ។

ប៊ីប៊ីស៊ីស្ព័តនឹងចាក់ផ្សាយព្រឹត្តិការណ៍ហ្វីហ្វាពិភពលោកកាតាឆ្នាំ២០២២ តាមទូរទស្សន៍វិទ្យុ និងតាមអុិនធឺណេត ៕ដោយ៖ភារៈ

 

 


ចែករំលែក៖