អន្តរជាតិ៖ លោក ចូបៃឌិន និងមូលនិធិសម្រាប់ការឃោសនាបោះឆ្នោតរបស់លោក បានឈានមុខលើប្រធានាធិបតីដូណាល់ត្រាំ ដោយលោកបៃឌិនរកបានប្រាក់ ដល់ទៅជាង១០០លានដុល្លារសម្រាប់វគ្គទីពីរ។
បេក្ខភាពប្រធានាធិបតី ចូបៃឌិន និងគណកម្មការមូលនិធិរបស់លោក បានរៃអង្គាសបានប្រាក់ជាង១០០លានដុល្លារ ដោយសារតែទទួលបានការគាំទ្រជាច្រើន ពី ក្រុមអ្នកជំនួញ ដែលមានបំណងចង់ឲ្យលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ។
តាមសារព័ត៌មានCNBC គណកម្មការមូលនិធិរបស់លោក បៃឌិន ក្នុងនោះមានមូលនិធិ Biden Victory និង Biden Action ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជន សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។
ជាមួយគ្នានេះដែរ សារព័ត៌មានEconomist បានផ្សាយថា ការគាំទ្រលោកចូបៃឌិនកើនឡើងខ្ពស់ អាចជួយឲ្យលោកទទួលបានជ័យជម្នះ ។ ជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីយកឈ្នះ ទៅលើបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ។ ទាំងនោះហើយបានធ្វើឲ្យលោកត្រាំសម្រេចផ្លាស់ប្តូរ ប្រធានគ្រប់គ្រង យុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពី ការស្ទង់មតិ ឃើញថាលោកត្រាំចាញ់ លោកបៃឌិនដល់ទៅ១០ ពិន្ទុះ៕ដោយ៖ធី រីណា