ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអីវ៉ាន់រេចង្កូតបុកឡើងខឿនចិញ្ចើមផ្លូវទៅបុកដើមឈើមួយដើមក្រឡាប់បណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឃ្លុបដឹកអីវ៉ាន់បើកលឿនពេករេចង្កូតទៅបុកឡើងខឿនចិញ្ចើមផ្លូវហើយជ្រុលទៅបុកដើមឈើមួយដើមក្រឡាប់ផ្ងារជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និ៣៥ នាទីរសៀលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងក្រុមហ៊ុនអូសុីអាយស៊ីត្រង់ចំណុចមុខវិមានអាហារ ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-4232 ចំណែកឯអ្នកបើកបររងរបួសស្រាលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក KIA បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើរថយន្តបានរេចង្កូតមកខាងស្ដាំដៃឡើងចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើមួយដើមបាក់រាបដល់ដីហើយរថយន្តនៅបន្តល្បឿនទៅមុខធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងធ្វើឱ្យអ្នកបើកបររងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ដោយឲ្យតំណាងរថយន្តបង្កជួសជុលដាំដើមឈើឲ្យក្រុមហ៊ុនអូសុីអាយស៊ីវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ជ្រោយពេជ្រ


ចែករំលែក៖