ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានប្រាប់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញារាជធានីភ្នំពេញ ផ្អាកនីតិវិធីតុលាការលើវិវាទដីរបស់ប្រជាពលរដ្ឋ១៦៣គ្រួសារ នៅខណ្ឌសែនសុខ រង់ចាំក្រុមអធិការកិច្ចចុះស្រាវជ្រាវសិន និងទុកពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ ផ្អាកនីតិវិធីតុលាការ លើវិវាទដីធ្លីជិត១ហិកតា របស់ប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលមានទីតាំងនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មួយអន្លើសិន ដើម្បីរង់ចាំក្រុមអធិការកិច្ច ធ្វើការស្រាវជ្រាវលើវិវាទនេះ បានចប់សព្វគ្រប់។
យោងតាមលិខិតលេខ ១១២៥ កយ អគ្គា/២០ របស់ក្រសួងយុត្តិធម៍ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គឹរដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ថា ក្រោយបានពិនិត្យពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ឃើញថាមានភាពស្មុគស្មាញលើចំណុចវិវាទ ដែលមិនអាចដោះស្រាយភ្លាមៗ លើការបញ្ជាក់អំពីទឡ្លឹករណ៍ជាក់លាក់ប្រាដកប្រជាជូនភាគីមានវិវាទបានឆាប់ៗឡើយ។
ការសម្រេចរបស់លោក រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្រោយទទួលបានពាក្យបណ្ដឹងពីឈ្មោះ ជា សារ៉ុម តំណាងប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលប្ដឹងសុំឲ្យមន្ដ្រីជំនាញចុះអធិការកិច្ចលើទីតាំងដីវិវាទ មានទំហំ៩,៩៩២ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ករណីវិវាទដីធ្លឺមាន រយៈពេលយូរមកហើយ ដូច្នេះយន្តការ លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ឃើញថា មានការកំណែទម្រង់ ពង្រឹងផ្លូវច្បាប់ ជាដំណាក់ការៗ ដើម្បូីបញ្ចៀសឱ្យបាននូវភាពអយុត្តិធម៍សង្គម ពិសេស តាមរយៈចៅសង្កាត់ភ្នំពេញថ្មី បង្កើតឱ្យមានរឿងវិវាទដីធ្លីច្រើន ខណៈឯកសារខ្លះគាត់បិទភ្នែកសុីញ៉េ៕ដោយ៖សិលា