ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់រក្សាទុកថ្នាំញៀនជាប់ខ្លួន​រួចជិះម៉ូតូកាត់កន្លែងគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន

ចែករំលែក៖

      ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង ២១:៣០នាទី​ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តោយផ្លូវជាតិលេខ១​ ស្ថិតក្នុងភូមិ​បឹងឈូក​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ បេង​ ដាណារ៉ា​ ស្នងការរងនិង​លោកវរសេនីយ៍ឯក ម៉ៅ​ សឿត​ អធិការខណ្ឌច្បារអំពៅ​ បានឃាត់ខ្លួនជនសង្ស័យចំនួន៣​នាក់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យមាន៖

ទី១​-ឈ្មោះ​ ថៃ​ ផាន់ណា​ ភេទប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

ទី២- ឈ្មោះ ឡេង​ ហុងម៉េង​ ភេទប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ​ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ទី៣-​ ឈ្មោះ​ ចៀន​ ចាប​ ភេទ​ប្រុស​ អាយុ២០ឆ្នាំ​ មុខរបរកម្មករ​សំណង់​ ស្នាក់នៅ​ ភូមិវាលស្បូវ​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ 

    ចំណែកវត្ថុតាងដកហូតបានមាន៖

ម្សៅក្រាមពណ៌សថ្លា១ថង់តូច, ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដាឌ្រីម​ C125  ពណ៌​ខ្មៅ ស៊េរីឆ្នាំ២០១៩​ ពាក់ស្លាកលេខ​ ប៉ៃលិន១C-៩៦៣៨​ ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យ​ខាងលេី​ត្រូវសមត្ថកិច្ចបញ្ចូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ដេីម្បីអនុវត្តតាមច្បាប់​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖