ព័ត៌មានទាន់ហេតុការណ៍៖

តុលាការអុីស្រាអែល​ចាប់ផ្តើមដំណើរការកាត់ក្តី នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Netanyahu ត្រូវបានតុលាការបើកសវនាការកាត់ទោសជាថ្មីពីបទពុករលួយ​ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល អុីស្រាអែល​កំពុងប្រឈមវិបត្តិអត់ការងារធ្វើ និង ការឆ្លងរាលដាលកូវីដ-​១៩។
នៅថ្ងៃទី​១៩​ខែកក្កដា​តុលាការ​ស្រុកJerusalem ប្រទេសអុីស្រាអែល​បាន បើកសវនាការ​កាត់ទោស ជាថ្មីក្រោយរយៈពេល​២ខែបានផ្អាក​​។ ការបើកសវនាការកើតឡើងក្នុងពេលមានបាតុកម្មជាច្រើន កើតឡើងពាក់ព័ន្ធនិងអំពើពុករលួយ របស់នាយករដ្ឋមន្ត្រី។
នៅក្នុងសវនាការ នាយករដ្ឋមន្ត្រី​ Netanyahu មិនបានចូលទៅកាន់តុលាការនោះឡើយ​។​ កាលពីខែវិច្ឆការឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី Netanyahu​ត្រូវបានចោទប្រកាន់ទោសពីបទពុករលួយ​ គេងបន្លំ និង រំលោភទំនុកចិត្ត​។ ប៉ុន្តែនៅក្នុងសវនាការនាពេលកន្លងមក នាយករដ្ឋមន្ត្រី បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ​។
អុីស្រាអែល​ត្រូវបាន គេដឹងថាជាប្រទេស​ដែលទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ ប៉ុន្តែ ប្រទេសនេះ បែរជាត្រូវទទួលរងការឆ្លងយ៉ាងខ្លាំង ជាលើកទីពីរ ។ ជាមួយគ្នានេះពលរដ្ឋអត់ការងារធ្វើកើនឡើងខ្ពស់។

ទាំងនោះហើយបានជា​ពលរដ្ឋនាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី​១៨​ខែកក្កដា បង្ខំឲ្យកម្លាំងត្រូវបាញ់ទឹកដើម្បីបំបែកហ្វូងបាតុកម្ម៕ដោយ៖ធី រីណា


ចែករំលែក៖