ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ដែកធ្លាក់ចំបុរសម្នាក់កំពុងជិះម៉ូតូរបួសធ្ងន់ នៅសំណង់អគារខុនដូ៩៩៩ ក្នុងខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូសុខៗស្រាប់តែធ្លាក់ដែកមកលើបណ្ដោយឱ្យរងរបួសធ្ងន់។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ស្ថិតនៅចំណុចសំណង់អគារខុនដូ៩៩៩ ផ្លូវលេខ៤៣០  សង្កាត់ទំនប់ទឹក  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

ជនរងគ្រោះ ឈ្មោះ ឈិត សុភាព ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរ អនុប្រធានភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ស្នាក់នៅផ្ទះល្វែង (គ្មានលេខ) ផ្លូវលេខ១៨ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់កំពុងជិះម៉ូតូម៉ាកម៉ូប៊ីឡេត១គ្រឿង ពណ៌ខ្មៅដឹកពូកតាមផ្លូវខាងលើ ស្រាប់តែដែកបានធ្លាក់មកលើចំក្បាលបណ្តាលឱ្យដួលបែកក្បាលហូរឈាមយ៉ាងធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្នធ្វើដំណើរតាមផ្លូវ ជួយបញ្ជូនគាត់ទៅមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀតភ្លាមៗផងដែរ។

ចំណែកអ្នកទទួលខុសត្រូវសាងសង់សណង់អគារខុនដូបង្កហេតុ សមត្ថកិច្ចនឹងចាត់ការទៅតាមនីតិវិធីនៃច្បាប់៕ដោយ៖ស រស្មី


ចែករំលែក៖