ភ្នំពេញ៖ គ្រឿងផ្សំមានសាច់មាន់ ៣០០ក្រាម ហាន់ជាដុំៗល្មម,ទឹកស៊ីអុីវ ៤ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស (ដាក់ ឬមិនដាក់ក៏បាន)។
ចំពោះវីធីធ្វើ៖
១.ដាក់លាយទឹកស៊ីអុីវ ស្ករស ប្រេងល្ង ស្រាសម្រាប់ធ្វើម្ហូប និងម្រេចម៉ត់ចូលគ្នាអោយសព្វ រួចយកសាច់មាន់មកដាក់ចូលប្រឡាក់អោយសព្វល្អ ទុកចោលរយៈពេល ៣០នាទី។
២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ យកសាច់ដាក់ចៀនពេលជិតឆ្អិនចាក់ទឹកគ្រឿងដែលលាយហើយនៅចានចូលអោយអស់ ចៀនអោយឆ្អិនក្រៀមល្មម ហើយយកដាក់ចានរោយល្ងពីលើជាការស្រេច៕
ដោយ៖ អ៊ាង សុផល្លែត