ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៩នាក់ដកហូតបានថ្នាំញៀន១៤កញ្ចប់

ចែករំលែក៖

   ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ក្រាំងធ្នង់បានចុះបង្ក្រាបក្រុមជនសង្ស័យបាន៩នាក់និងចាប់យកថ្នាំញៀនបាន១៤កញ្ចប់ជាបន្តបន្ទាប់។  ការបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ 

ជនសង្ស័យទាំង៤នាក់នោះមាន ៖ ១-ឈ្មោះ​ អ៊ូច សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ​ នួន សាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៣-ឈ្មោះ​ កាន កន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៤-ឈ្មោះ​ កាន កុក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ 

លុះដល់វេលាម៉ោង១៤ និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែលបានឃាត់ខ្លួនបានជនសង្ស័យ៣នាក់ទៀត ៖ ១-ឈ្មោះ​ កែវ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ​ សឿង សំបុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៣-ឈ្មោះ​ យ៉ា ការ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម)។ ហើយនៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី២១-០៧-២០២០ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យ២នាក់នោះមាន ៖ ១-ឈ្មោះ​ ធឿន ប្រុសណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ​ សឿង គង់សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាមួយនឹងម្សៅក្រាមសថ្លា ១២កូនថង់តូច ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖