ព័ត៌មានទាន់ហេតុការណ៍៖

គយបង្ក្រាបការលក់ម៉ូតូគេចពន្ធ២កន្លែង នៅក្រុងប៉ោយប៉ែត, ដកហូតបានម៉ូតូ ១២គ្រឿង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាប ហាងលក់ម៉ូតូគេចពន្ធ២កន្លែងផ្សេងគ្នា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយអាជាធរមូលដ្ឋាន។ នេះបើតាមការបញ្ជាក់ពីលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ។
លោក ឈួន សោភា បានបញ្ជាក់ថា ៖ដោយមានការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ លោកបានដឹកនាំមន្រ្តីគយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបអំពើគេចពន្ធ ហាងលក់ម៉ូតូគេចពន្ធ នៅក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលដីកាពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

លោកបន្តថា៖ ក្នុងការបង្ក្រាបនេះ រកឃើញមានករណីម៉ូតូ គ្មានពន្ធនាំចូល ពីប្រទេសជិតខាងមាន (ម៉ាកឃ្លីក ម៉ាកសូមើរអ៊ិច ម៉ាកស្គូពី មានចំនួនសរុប១២គ្រឿង)។

ក្រោយពីការបង្ក្រាបរួច មន្រ្តីជំនាញរៀបចំ កសាងសំណុំរឿងបញ្ជូនវត្ថុតាង ទៅសាខាគយ និងរដ្ឋាករក្រសួងប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្ត ចំណែកម្ចាស់វិញ ធ្វើកិច្ចសន្យាបញ្ឍប់ ការដាក់លក់ម៉ូតូគេចពន្ធខុសច្បាប់ បន្តទៅទៀត។
ម៉ូតូគេចពន្ធនៅតែលួចនាំចូលតាមច្រករបៀងជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យចំណូលនាំចូលត្រូវបានបាត់បង់ ដោយសារឈ្មួញទុច្ចរិត៕ដោយ៖សិលា


ចែករំលែក៖