ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីក្រិក៖ ស្នើឲ្យសហភាពអឺរ៉ុប(EU) គួរតែដាក់ ទណ្ឌកម្មទៅលើប្រទេសតួកគី នៅក្នុងជម្លោះដែនសមុទ្រមេឌីទែរ៉ាណេ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី២១ ខែកក្កដាម្សិលមិញនេះ លោក ឃគីរីយ៉ាកូសមីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្ត្រីក្រិក បានថ្លែងទៅកាន់សហភាពអឺរ៉ុប (EU)ថា៖ គួរតែដាក់ទណ្ឌកម្មទៅលើប្រទេសតួកគីប្រសិនបើប្រទេសនេះ នៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួន ចូលក្នុងដែនសមុទ្រមេឌីទែរ៉ាណេ

នាយករដ្ឋមន្ត្រីក្រិក បានថ្លែងនៅក្នុងជុំជួបជាមួយរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក ហេកូ ម៉ាអាស (Heiko Maas) នៅទីក្រុងអាតែនដោយបញ្ជាក់ថាជាយូរណាស់មកហើយដែលប្រទេសតួកគី និងក្រិកមានទំនាស់ជុំវិញការទាមទារ ក្នុងការទាញយកធនធានធម្មជាតិ នៅបាត់សមុទ្រមេឌីទែរ៉ាណេខាងកើត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដាឆ្នាំ២០២០។

ដោយឡែករដ្ឋមន្ត្រីការបរទេសក្រិកលោក នីកូស ឌែនឌីយ៉ាស (Nikos Dendias) បាននិយាយថា ប្រទេសតួកគីបានបង្ហាញគម្រោងខួងរកធនធានអ៉ីដ្រូកាបូន (hydrocarbon) ដែលនេះជាការប៉ុនប៉ង ក្នុងការរំលោភអធិបតេយ្យភាពរបស់ប្រទេសក្រិក និងសាធារណរដ្ឋស៊ីប(Cyprus)

គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោកហេកូ ម៉ាអាស ក៏បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប បានប្រកាន់ជំហរច្បាស់លាស់លើបញ្ហានេះ នឹងបានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសក្រិកនិងសាធារណរដ្ឋស៊ីព។ បន្ថែមពីនេះទៅទៀត ប្រទេសអាឡឺម៉ង់ក្នុងនាមជាប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុបនៅឆ្នាំ២០២០នេះ នឹងជំរុញឱ្យមានកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលតួកគី ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕ដោយ៖ស តារា


ចែករំលែក៖