ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែធ្ងន់ធ្ងរហើយ! ប្រទេសប្រេស៊ីល ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ រកឃើញអ្នកឆ្លង COVID-19 ច្រើនបំផុតជាង ៦ម៉ឺនករណី

ចែករំលែក៖

អន្តរជាតិ៖ នេះជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសប្រេស៉ីល ខណៈរកឃើញអ្នកឆ្លងជំងឺ COVID-19 ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះករណីឆ្លងថ្មីមានរហូតដល់ទៅ ៦៧,៨៦០នាក់ ដែលនេះជាចំនួនច្រើនបំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើងដំបូងនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ

មិនតែប៉ុណ្ណោះ បើគិតត្រឹម ២៤ម៉ោងក្នុងថ្ងៃតែមួយ អ្នកជំងឺសរុប,២៨៤នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ។ ខណៈក្រុមអ្នកជំនាញ បានអះអាងថា ចំនួនអ្នកឆ្លង COVID-19 នៅប្រេស៊ីលអាចមានច្រើនជាងបច្ចុប្បន្ននេះទៀត ប្រសិនបើការធ្វើតេស្តមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

បច្ចុប្បន្នប្រទេសប្រេស៊ីល ដែលមានប្រជាជនសរុប ២១២លាននាក់ពេលនេះមានករណីឆ្លង COVID-19 សរុបជាង ,២៣០,០០០ករណីក្នុងនោះស្លាប់ជាង ៨២,៨០០នាក់ និងជាសះស្បើយឡើងវិញជាង,៥៣២,០០០នាក់។ ដោយការឆ្លងជំងឺ COVID-19 យ៉ាងគំហុកនៅប្រេស៊ីល ត្រូវបានគេស្តីបន្ទោសទៅលើ ចំណាត់ការមិនគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល ដឹកនាំដោយលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណា (Jair Bolsonaro)ផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖