អន្តរជាតិ៖ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងបន្តបិទស្ថានកុងស៊ុលចិនជាបន្តទៀត ក្រោយពីប្រកាសបិទស្ថានកុងស៊ុលនៅទីក្រុង Houston។នៅពេលនេះដែរអាមេរិកបានស្នើឲ្យចិនបន្តបិទស្ថានកុងស៊ុលនៅរដ្ឋតិចសាស់ ជាបន្តទៀត។
ពាក់ព័ន្ធនឹងការបិទស្ថានកុងស៊ុលចិននៅទីក្រុង Houstonនេះ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិកលោកDavid Stilwell បានលើកឡើងពីមូលហេតុដែលឱ្យនាំអាមេរិកបិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ។
លោកDavid Stilwell កាលពីថ្ងៃទី២២ខែកក្កដាបានលើកឡើងថា ស្ថានកុងស៊ុលចិននៅទីក្រុង Houston គឺជាមជ្ឈមណ្ឌល យោធារបស់ប្រទេសចិន ក្នុងការបញ្ជូនក្រុមនិស្សិតមកកាន់អាមេរិកដើម្បីប្រមូលព័ត៌មានចារកិច្ចនៅក្នុងទឹកដីអាមេរិក។
ក្រោយពីអាមេរិកប្រកាសបិទស្ថានកុងស៊ុលចិននៅទីក្រុងHoustonរួចមក ក្រុមមន្ត្រីការបរទេសចិននៅទីនោះបានដុតឯកសារទាំងឡាយចោលទាំងអស់នៅក្នុងបរិវេណអគារធ្វើឲ្យក្រុមសន្តិសុខនៅក្នុងតំបន់បញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅកាន់ទីតាំងស្ថានកុងស៊ុលចិន។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើអាមេរិក បន្តបិទស្ថានកុងស៊ុលចិននៅលើទឹកដីអាមេរិកនោះ នឹងធ្វើឲ្យទំនាក់ទំនងការបរទេសប្រទេសទាំងពីរធ្លាក់ក្នុងវិបត្តិជាទ្រង់ទ្រាយធំ ។ ក្រោយអាមេរិកប្រកាសបិទស្ថានកុងស៊ុលចិនរួចមក ចិនក៏បានប្រកាសបិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុងវូហានផងដែរ៕ដោយ៖ធី រីណា