ព័ត៌មានទាន់ហេតុការណ៍៖

ជី ដេវីត សម្រេចចិត្តសាងភ្នួសក្រោយទិញរថយន្តទំនើបថ្លៃរាប់សែនដុល្លារឲ្យទេព បូព្រឹក្ស

ចែករំលែក៖

ភ្នំពេញ៖ អតីតារាចម្រៀងប្រុសល្បីឈ្មោះលោក ជីដេវីត បានសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនាហើយកាលពីថ្ងៃទី២៣ខែកក្កដានេះនៅវត្តមួយ។ ការសាងព្រះភ្នួសនេះគឺក្រោយពេល២ថ្ងៃនៃការធ្វើឲ្យគូស្នេហ៍កញ្ញាទេព បូព្រឹក្សរំភើបព្រោះតែការផ្តល់កាដូរថយន្ត Rolls-Royce តម្លៃរាប់សែនដុល្លារអាមេរិកនោះ។
​មុនមួយថ្ងៃនៃការសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនា ជី ដេវីតធ្លាប់បង្ហើបពិការចាកចេញ និងឃ្លាតពីក្រុមការងារមួយរយៈ។ ទើបតែដល់ថ្ងៃសាងភ្នួសទើបមានការភ្ញាក់ផ្អើល ដោយមានទាំងវត្តមានគូស្នេហ៍ និងក្រុមគ្រួសារចូលរួម។ ជីដេវីត បញ្ជាក់មុនពេលគ្រងស្បង់ចីពរថាលោកមានបំណងបួសជាយូរមកហើយដែលគំនិតគឺចង់ស្វែងយល់ពីព្រះធម៌ ការតាំងចិត្តឲ្យបានស្ងប់ពិសេសក៏ជាការជូនកុលសផលបុណ្យដល់អ្នកមានគុណ។ លោកបន្តថា មិនទាន់កំណត់រយៈពេលនៃការសាងភ្នួសនេះនោះទេ ហើយលោកនឹងផ្អាកការកាន់ទាំងថវិកា ទូរស័ព្ទដៃ និងខិតខំប្រតិបត្តិធម៌វិន័យតាមគន្លងព្រះពុទ្ធសាសនា។ លោករំពឹងដែរថាការសាងភ្នួសរបស់លោកនឹងនាំឲ្យអារម្មណ៍របស់លោកស្ងប់សុខ។
​គួរបញ្ជាក់ដែរថា ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងល្បីឈ្មោះ លោក ជី ដេវីត បានបង្ហាញរថយន្តប្រណីត Rolls-Royce ស៊េរីទំនើបមួយគ្រឿងជាកាដូជូនដល់សង្សារបណ្តូលចិត្តកញ្ញា ទេព បូព្រឹក្ស។ រថយន្តប្រណីត Rolls-Royce Ghost ឆ្នាំ ២០២០នេះត្រូវបានគេដាក់លក់ក្នុងតម្លៃលក់រាយគឺប្រហែល ៣១៥០០០ ដុល្លារ សហរដ្ឋអាមេរិក គឺតម្លៃក្នុងសហរដ្ឋអាមេរិក ។ ទេព បូព្រឹក្ស និង ជី ដេវីតបានក្លាយជាតារាចម្រៀងខ្មែរដំបូងគេដែលមានរថយន្តប្រណីតនេះជិះ បន្ទាប់ពីអតីតសិល្បករខ្មែរ គឺអតីតពិធីការិនីអ្នកស្រី ម៉ៅ ចំណាន ហៅស្រីតូច ចំណាន អតីតតារាបង្ហាញម៉ូតអ្នកស្រីលី យ៉ាណា ជាភរិយាលោកឧកញ៉ាហុង ពីវ និងអតីតអ្នកចម្រៀងលោកឧកញ៉ា ឡេង ណាវ៉ាត្រា៕ដោយ៖វឌ្ឍនា


ចែករំលែក៖