ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដួលបោកក្បាលលង់ទឹកស្លាប់ពេលចុះទៅជួយកូនដែលរកកលលង់ទឹកនៅល្បាក់ទឹកធ្លាក់ក្បាលឆាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់បានលង់ទឹកស្លាប់នៅទឹកធ្លាក់ក្បាលឆាយ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពេលនាំក្រុមគ្រួសារទៅលេងនៅទីរមណីយដ្ឋាននោះ។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះដំបូងបានចុះទៅជួយកូនរបស់ខ្លួនដែលរកកលលង់ទឹក តែចៃដន្យអាក្រក់ពេលចុះទៅជួយក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់តែម្តង ចំណែកកូនជនរងគ្រោះមិនមានគ្រោះថ្នាក់ទេ ។

សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះឈ្មោះ ឈួន ឈា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែររោងចក្រញូវស៊ីន ក្រុម៦ ភូមិ១ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ ។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖