ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយដាក់លូរំដោះទឹកលិច

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា​​​  ឆ្នាំ២០២០នេះ លោក វ៉ា  សាវឿន ​ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំក្រុមការងារសង្កាត់ចុះពិនិត្យផ្លូវមួយខ្សែ​ ដែលមានប្រវែងប្រហែល២០០ម៉ែត្រដែលរងនូវការលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់​បំបែក  សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  និងដាក់គ្រឿងចក្រកាយតាមបណ្តោយផ្លូវខាងលើដើម្បីដាក់លូរំដោះទឹកកុំឲ្យមានការជន់លិចជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះមានការលំបាកក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗ។

លោកវ៉ា​ សាវឿន​ ចៅសង្កាត់បានឲ្យដឹងថា​ កន្លងមកផ្លូវខាងលេីមិនដែលមានការលិចលង់នោះទេ តែក្រោយពីប្រជាពលរដ្ឋចាក់ដីលុបបឹងរបស់គាត់ទើបធ្វេីឲ្យភ្លៀងមកម្តងៗលិចផ្លូវចូលផ្ទះបែបនេះ​ ។ ដោយសារតែឃេីញការលំបាករបស់ប្រជាពលរដ្ឋបែបនេះទេីបលោកដឹកនាំកម្លាំងចុះពិនិត្យនិងដាក់គ្រឿងចក្រកាយដាក់ប្រព័ន្ធលូដេីម្បីរំដោះទឹកចេញងាយស្រួលក្នុងការធ្វេីដំណេីរ។ 

ក្នុងការកាយដាក់លូខាងលើ អាជ្ញាធរសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើមេត្តាសហការទាំងអស់គ្នា ​ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្ថាបនានិង រំដោះទឹកលែងឱ្យមានការជន់លិចទីនោះទៀត៕ដោយ៖សុខាសែ​នជ័យ


ចែករំលែក៖