ព័ត៌មានទាន់ហេតុការណ៍៖

បត់រថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តជនជាតិចិន១គ្រឿងខណ:បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំតែសំណាងល្អគ្មានអ្នករងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃ ទី២៤ខែ កក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុងដាCRVពាក់ស្លាកលេខភ្នំពេញ1G-1555បើកបរដោយជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់រួមដំណើរ ដោយបុរសជនជាតិចិនដូចគ្នាពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូូលេខ២០០៤ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបត់រថយន្តទៅឆ្វេងតែមិនទាន់ផុតផងក៏មានរថយន្តមួយគ្រឿងទៀតម៉ាក វីស្តូ ពណ៌សពាក់ស្លាកលេខភ្នំពេញ2X-5364 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តជនជាតិចិនកំពុងឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងផ្នែកខាងមុខតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ដោយ៖ផេង ភាព


ចែករំលែក៖