ព័ត៌មានទាន់ហេតុការណ៍៖

Messi នៅតែឈរលើគេក្នុងនាមជាកីឡាករល្អបំផុតប្រចាំការប្រកួត (Man of the Match) នៅទ្វីបអឺរ៉ុបរដូវកាលនេះ

ចែករំលែក៖

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi នៅតែឈរកំពូលតារាងក្នុងនាមជាកីឡាករល្អបំផុតប្រចាំការប្រកួត (Man of the Match) ដោយប្រជែងឈ្នះគូប្រកួតរបស់ខ្លួនគឺកីឡាករ Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់។ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ Marca ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យនេះ។

បើទោះបីមិនបានជួយក្រុមឈ្នះជើងឯកលីកកំពូលអេស្ប៉ាញនៅរដូវកាលនេះមែន ប៉ុន្តែខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេបោះឆ្នោតថាជាកីឡាករល្អបំផុតប្រចាំការប្រកួតនៅក្នុងក្លិបរបស់ខ្លួន ដោយការឈ្នះជាកីឡាករល្អបំផុតប្រចាំការប្រកួតនេះបានរហូតដល់២២លើក ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានតែ១០លើកប៉ុណ្ណោះ។

លីគកំពូលៗនៅទ្វីបអឺរ៉ុបបានបញ្ចប់រដូវកាលរបស់ខ្លួនបណ្តើរៗហើយដូចជា បារាំង Ligue1, អាល្លឺម៉ង់ Bundesliga និងអេស្ប៉ាញ La Liga ជាដើម។ ដោយឡែក Premier League នៅ១ប្រកួតទៀតយប់នេះនឹងបញ្ចប់ការប្រកួតដែរ។ ចំណែកក្របខ័ណ្ឌអ៊ីតាលី Serie A ត្រូវបញ្ចប់រដូវកាលក្រោយដោយនៅសល់៣ប្រកួតទៀត។

ខាងក្រោមនេះជាតារាងតារាឆ្នើមទាំង១១នាក់ ដែលឈ្នះពានរង្វាន់កីឡាករល្អបំផុត ប្រចាំការប្រកួត (Man of the Match) បានច្រើនជាងគេនៅក្នុងលីគកំពូលទាំង៥របស់ទ្វីបអឺរ៉ុបរដូវកាលនេះ៖

១-កីឡាករ Lionel Messi លេងឲ្យក្លិប Barcelona ឈ្នះបានលើសគេគឺចំនួន២២លើក
២-កីឡាករ Cristiano Ronaldo លេងឲ្យក្លិប Juventus ឈ្នះបាន១០លើក។
៣-កីឡាករ Timo Werner លេងឲ្យក្លិប RB Leipzig ឈ្នះបាន១០លើក។
៤-កីឡាករ Luis Alberto លេងឲ្យក្លិប Lazio ឈ្នះបាន១០លើក។
៥-កីឡាករ Karim Benzema លេងឲ្យក្លិប Real Madrid ឈ្នះបាន១០លើក។
៦. កីឡាករ Joselu លេងឲ្យក្លិប Alaves ឈ្នះបាន១០លើក។
៧-កីឡាករ Kevin De Bruyne លេងឲ្យក្លិប Manchester City ឈ្នះបាន៩លើក។
៨. កីឡាករ Dimitri Payet លេងឲ្យក្លិប Marseille ឈ្នះបាន៨លើក។
៩-កីឡាករ Ciro Immobile លេងឲ្យក្លិប Lazio ឈ្នះបាន៨លើក។
១០-កីឡាករ Nabil Fekir លេងឲ្យក្លិប Real Betis ឈ្នះបាន៨លើក។
១១-កីឡាករ Rodrigo de Paul លេងឲ្យក្លិប Udinese ឈ្នះបាន៨លើក ៕ដោយ៖ភារៈ

{“source_sid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1595730905334″,”subsource”:”done_button”,”uid”:”4B9D8AC1-17AA-4545-80C9-B98E75F91950_1595730890988″,”source”:”other”,”origin”:”unknown”}


ចែករំលែក៖