ភ្នំពេញ៖ ក្មេងស្រីដែលរងគ្រោះដោយសារស្រ្ដីកំណាចម្នាក់បានយកកាំបិតចុងស្រួចឆូតផ្ទៃមុខ ក្នុងចេតនាទុច្ចរិតសម្លាប់ នោះបានជាស្នាមរបួសធូរស្រាលហើយ។ កុមារខាងលើមានការអាណិតអាសូរពីប្រជាពលរដ្ឋ ខណៈស្ត្រីរូបនោះសងសឹក ជំនួសកូនទាំងគ្មានសីលធម៍ គុណធម៍ ជាមនុស្សរស់នៅក្នុងសង្គមនោះ។
សូមរម្លឹកថា៖ លោក ឆឹម ឫទ្ធី ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយឃុំខ្លួន ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ ៤៣ឆ្នាំ ក្រោមបទចោទ ទារុណកម្ម និង អំពើឃោរឃៅស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២១១ ។ បេីតុលាការរកឃើញបទល្មេីសដូចការចោទប្រកាន់ ស្ត្រីឈ្មោះ លីវ ប៊ុនធឿន អាចប្រឈមមុខនឹងការជាប់ពន្ធនាគារចន្លោះពី ១០ឆ្នាំ ទៅ២០ឆ្នាំ ។
សូមបញ្ជាក់ថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភដល់ក្មេងស្រីរងគ្រោះ និងម្តាយដែលមានផ្ទៃពោះ៨ខែផងដែរ៕ដោយ៖សិលា