ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំ២នាក់ ចូលប្លន់ក្នុងម៉ាតថៃ 7-Eleven ឃើញអ្នកគិតលុយស្អាត បង្ខំឲ្យថើបមាត់ និងចាប់នាងឲ្យជិះម៉ូតូជាមួយពួកគេចេញពីហាងទៀត

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មានបាងកកប៉ុស្តិ៍ថៃ បានចុះផ្សាយថា មានករណីក្រុមចោរទំនើង ២នាក់ បានធ្វើសកម្មភាពចូលទៅប្លន់យកប្រាក់នៅក្នុងហាងម៉ាតថៃយីហោ 7-Eleven ក្រៅពីបានប្លន់យកលុយបានសម្រេចហើយ រួចមានចោរម្នាក់ បានធ្វើសកម្មភាពគួរឲ្យភ្ញាក់ផ្អើលមួយទៀតដោយចាប់ថើបបុគ្គលិកអ្នកគិតលុយស្រស់ស្អាតម្នាក់មុននឹងរត់គេចខ្លួន។

ហេតុការណ៍នេះបានឡើងនៅក្នុងហាងលក់ទំនិញ 7-Eleven មួយកន្លែងនៅក្នុងខេត្តកានច័ន្ទបូរី នៃប្រទេសថៃ កាលពីរសៀលម៉ោង ថ្ងៃទី២៤ខែកក្កដា កន្លងទៅ។

ប្រភពខាងលើបានបន្តថា ក្រុមចោរបានជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខហាងមួយសន្ទុះទើបដើរចូលទៅក្នុងហាង និងបានទាញកាំបិតមកគំរាមទាប្រាក់ពីអ្នកគិតលុយនៅក្នុងហាងបានប្រមាណជា ១០ ០០០ បាត (៣១៦ដុល្លារអាមេរិក)

បន្ទាប់ពីបានលុយរួចស្រាប់តែមានចោរម្នាក់បានបង្ខំឲ្យស្រីជាអ្នកគិតលុយម្នាក់ដោះម៉ាស់ចេញហើយគាត់ក៏បានចាប់ថើបមាត់ស្រីរូបនោះជាច្រើនដងទៀតផង ហើយអ្វីដែលជារឿងដ៏ហួសចិត្តជាងនេះទៀតនោះគឺក្រុមចោរបានចាប់ស្រ្តីរងគ្រោះរូបនោះឲ្យជិះម៉ូតូជាមួយពួកគេចេញពីហាងទៀតផង។យ៉ាងណាក្តី បន្ទាប់ពីធ្វើដំណើរចេញពីហាងបានប្រហែលជា គីឡូម៉ែត្រក្រុមចោរក៏បានទុកស្រ្តីរងគ្រោះចោលនៅលើដងផ្លូវមួយកន្លែង ខណៈស្រ្តីរងគ្រោះរូបនោះពុំមានរងរបួសអ្វីធ្ងន់ធ្ងរឡើយ។

គួរបញ្ជាក់ថា នៅក្នុងថ្ងៃកើតហេតុដដែលនោះ ប៉ូលីសថៃបានបើកការស៊ើបអង្កេតនិងចាប់បានក្រុមចោរទាំងយប់ ដោយចោរម្នាក់អាយុ ១៧ ឆ្នាំនិងម្នាក់ទៀតអាយុ ២១ ឆ្នាំ ដោយពួកគេសុទ្ធជាក្រុមក្មេងទំនើងដែលកំពុងដាច់លុយចាយ៕ដោយ៖ស តារា


ចែករំលែក៖