ព័ត៌មានទាន់ហេតុការណ៍៖

Mbappe របស់ PSG នឹងខកខានការប្រកួតរយៈពេល៣សប្តាហ៍

ចែករំលែក៖

កីឡាអន្តរជាតិ៖ ក្លិParis Saint-Germain បានបញ្ជាក់កាលពីថ្ងៃចន្ទថាខ្សែប្រយុទ្ធKylian Mbappe នឹងអវត្តមានរយៈពេលប្រហែល៣សប្តាហ៍ដោយសារបញ្ហារបួសកជើងដែលគាត់បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ French Cup កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ការសម្រាកព្យាបាលនេះមានន័យថា កីឡាករអន្តរជាតិបារាំងរូបនេះច្បាស់ជាខកខានមិនបានប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីកកំពូលបារាំង PSG ទល់នឹងក្រុម Lyon នៅថ្ងៃសុក្រនេះ ហើយឱកាសសម្រាប់រូបគេបង្ហាញខ្លួននៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions Leagueជាមួយក្រុមAtalanta នៅថ្ងៃទី១២ ខែសីហាក៏កំពុងស្ថិតក្នុងភាពស្រពេចស្រពិលផងដែរ។

សេចក្តីថ្លែងការណ៍ពីក្លិបបានឲ្យដឹងថាទ្ធផលនៃការស្គេនជើងរបស់ Mbappe នៅថ្ងៃម្សិលមុិបានបញ្ជាក់ពីការប៉ះទង្គិចកជើង និការប៉ះពាល់ដល់សរសៃពួរ ដែលរំពឹងថា កីឡាកររូបនេះនឹងត្រូវសម្រាកព្យាបាលប្រហែល៣សប្តាហ៍។

សូមរំលឹកថា កីឡាករវ័យ២១ឆ្នាំ Mbappe បានដួលនៅលើទីលានដោយរងរបួសកជើងពេលប៉ះជាមួយកីឡាករ Loic Perrin ហើយត្រឹមតែកន្លះម៉ោងប៉ុណ្ណោះកីឡាកររូបនេះបានប្តូរចេញក្នុងការប្រកួតកាលពីថ្ងៃសុក្រដែលក្នុងនោះក្រុម PSG បានឈ្នះពានរង្វាន់ French Cup ជាពានទី២របស់ពួកគេក្នុងរដូវកាលនេះជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Saint-Etienne ។ តារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar រកបានគ្រាប់បាល់ជ័យជម្នះនៃការប្រកួតនោះ ៕ដោយ៖ភារៈ


ចែករំលែក៖