ព័ត៌មានទាន់ហេតុការណ៍៖

បុរសអនាថាម្នាក់បានស្លាប់នៅតាមផ្លូវដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសអនាថាម្នាក់បានស្លាប់នៅតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចដែលបានអះអាងថាជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពមិនស្គាល់អត្តសញ្ញាណ(ជនអនាថា) ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់តាមផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបានសន្និដ្ឋានថា សពស្លាប់ដោយការជំងឺគាំងបេះដូង ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា ៕

ដោយ៖ ចន្ទ លិហ្សា


ចែករំលែក៖