ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការពាក់ព័ន្ធករណីលួច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យ០២ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេធ្វើសកកម្មភាពលួចគាស់តូបលក់អីវ៉ាន់ និង អ៊ុតសក់ មួយកន្លែងនៅចំណុចតូបលេខ២ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង ០៨៖៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរវត្តនាគវ័ន្ត ផ្លូវ១៣២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
1-ឈ្មោះ នួន សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ប្លុកផ្លូវដែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ម្តុំផ្លូវរថភ្លើងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ធ្លាប់ជាប់ពន្ធនាគារម១ ព្រៃស ចំនួន០៦ខែ ពីបទលួច (លួចខោអាវ) ។
2-ឈ្មោះ ហួត វិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើត នៅប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានឲ្យដឹងថា នៅមុនពេលកើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះមកធ្វើការធម្មតា បើកតូប អ៊ុតសក់ ផាត់មុខ ដូចសព្វមួយដង លុះនៅវេលាម៉ោង២០និង០០នាទីថ្ងៃដដែល ទើបជនរងគ្រោះបិទតូបអត់ស៊ុក រួចរាល់ហើយ ក៏ត្រឡប់ទៅសម្រាកនៅផ្ទះម្តាយរបស់ខ្លួន នៅឯឃុំអរិក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង០៦និង០០នាទីព្រឹក ពេលជនរងគ្រោះមកដល់តូប ទើបដឹងថាមានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់តូបរបស់ខ្លួនយកសម្ភារៈអស់មួយចំនួនធំ។ ក្រោយពីកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកទទួលបណ្តឹងរួច ក៏បានចុះស្រាវជ្រាវភ្លាមៗ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង ០៨៖៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែវត្តនាគវ័ន្ត ផ្លូវ១៣២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖