កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតរត់ម៉ារ៉ាតុងបានប្រកាសថា ការសម្រេចចិត្តលើថាតើព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុង ប្រទេសអង់គ្លេសឆ្នាំនេះត្រូវបានពន្យារពេលរហូតដល់ខែតុលា ឬអាចលើសពីនេះ ប្រសិនបើស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាល។ ព្រឹត្តិការណ៍នេះគ្រោងធ្វើនៅថ្ងៃទី២៦ ខែមេសាត្រូវបានពន្យារពេលដល់ថ្ងៃទី៤ ខែតុលាបន្ទាប់ពីការរាលដាលរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើនចាប់តាំងពីខែមីនាមក។
នៅក្នុងលិខិតចំហមួយទៅកាន់អ្នកចូលរួមទាំងអស់កាលពីថ្ងៃចន្ទលោកប្រធានព្រឹត្តិការណ៍រៀបចំការប្រកួត Hugh Brasherបាននិយាយថា ការពន្យារពេលនេះគឺដោយសារតែតម្រូវការសម្រាប់ការពិគ្រោះយោបល់បន្ថែមទៀតជាមួយស្ថាប័ន NHS Trusts នៅក្នុងប្រទេស និងអាជ្ញាធរមូលដ្ឋាន។
លោកបានបន្តថា “យើងដឹងថាការរត់ម៉ារ៉ាតុងមានសារៈសំខាន់ប៉ុណ្ណាសម្រាប់អ្នក ដើម្បីសប្បុរសធម៌និងបង្ហាញពិភពលោកពីស្មារតីអស្ចារ្យនៃទីក្រុងឡុងចក្រភពអង់គ្លេស និងសហគមន៍ដែលកំពុងដំណើរការរបស់យើង។ ដូច្នេះសូមទទួលយកនៅពេលដែលយើងធានាថាអ្នកចូលរួមមានសុវត្ថិភាព។ យើងនឹងធ្វើការពិភាក្សាពីការសម្រេចចិត្តនៅថ្ងៃទី៧ ខែសីហាថា តើការរត់ម៉ារ៉ាតុងនេះធ្វើនៅថ្ងៃណាពិតប្រាកដ?”។
សូមបញ្ជាក់ថា ការរត់ប្រណាំងម៉ារ៉ាតុងនៅទីក្រុងឡុងតែងតែទាក់ទាញអ្នកចូលរួមជិត ៤០.០០០នាក់ ហើយការប្រណាំងកាលពីឆ្នាំមុន អ្នកដែលរត់លឿនបំផុតនៅលើពិភពលោកគឺលោក Eliud Kipchoge និងលោក Kenenisa Bekele។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះគឺជាព្រឹត្តិការណ៍ចុងក្រោយនៃព្រឹត្តិការណ៍រត់ម៉ារ៉ាតុងពិភពលោកនៅតែសង្ឃឹមថា នឹងត្រូវបានរៀបចំឡើងនៅឆ្នាំនេះបន្ទាប់ពីទីក្រុងបូស្តុន, ទីក្រុងប៊ែកឡាំង, ទីក្រុងញូវយ៉ក និងទីក្រុងឈីកាហ្គោដែលសុទ្ធតែមានគម្រោងសម្រាប់ការប្រណាំងរបស់ពួកគេនៅឆ្នាំ២០២០ ៕ដោយ៖ភារៈ