ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយត្រឡប់មកពីធ្វើសមយុទ្ធយោធានៅអាមេរិក ទាហានថៃ២នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ ទាហានថៃ២នាក់ ដែលទើបតែត្រឡប់មកពីធ្វើសមយុទ្ធយោធានានៅក្នុងសហរដ្ឋអាមេរិក ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩។នេះបើតាមការបញ្ជាក់ពី អាជ្ញាធរសុខាភិបាលថៃប្រកាសកាលពីថ្មីៗនេះ

បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ- ១៩ ថៃបានឲ្យដឹងថា នាយទាហានទាំង នាក់នេះគឺសុទ្ធតែជាបុរសដែលម្នាក់មានអាយុ ២២ ឆ្នាំ និងម្នាក់ទៀតមានអាយុ ២៥ ឆ្នាំ និងបានត្រឡប់មកពីរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ កក្កដា កន្លងមកនេះហើយពេលនេះពួកគាត់ទាំង នាក់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យក្រុងបាងកកដើម្បីទទួលបានការព្យាបាល។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះក៏មាននាយទាហានថៃចំនួន នាក់ផ្សេងទៀតដែលធ្វើដំណើរតាមជើងហោះជាមួយគ្នាក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩ ដែរ ហើយពួកគាត់ទាំង នាក់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តចនបូរីដើម្បីទទួលបានការព្យាបាល។

បើគិតមកទល់នឹងពេលនេះ ប្រទេសថៃមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៣២៩៧ ករណី ចំណែកអ្នកស្លាប់មានចំនួន ៥៩ ករណី និងជាសះស្បើយចំនួន ១១១ ករណី៕ដោយ៖ស តារា


ចែករំលែក៖