ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុប៖ ប្រទេសរុស្ស៊ីនឹងមិនស្ថិតនៅក្នុងបញ្ជីប្រទេសដែលសហភាពអឺរ៉ុបអាចបើកព្រំដែនជាមួយនោះទេ

ចែករំលែក៖

អន្តរជាតិ៖ គណៈប្រតិភូនៃប្រទេសមួយ ក្នុងចំណោមសមាជិករបស់សហភាពអឺរ៉ុប នៅក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖ ប្រទេសរុស្ស៊ីនឹងមិនស្ថិតនៅក្នុងបញ្ជីប្រទេសដែលសហភាពអឺរ៉ុបអាចបើកព្រំដែនជាមួយនោះទេ បើតាមប្រភពនេះ បានបញ្ជាក់ថា ទីក្រុងព្រុចស៊ែល នឹងធ្វើបច្ចុប្បន្នភាពទៅលើ «បញ្ជីពណ៌ » ដែលនឹងត្រូវប្រកាសជាសាធារណៈនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីវាត្រូវបានកែសម្រួលនៅពាក់កណ្តាលខែសីហាខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារAKP ដែលបានដកស្រង់ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០នេះ

បើតាមអ្នកការទូតមួយរូបនេះ បាននិយាយថា បញ្ជីដែលបច្ចុប្បន្ននេះមានប្រទេសចំនួន ១៣ នឹងមិនត្រូវបានពង្រីកបន្ថែមទៀតទេនៅពេលនេះ ហើយថែមទាំងអាចត្រូវបានកាត់បន្ថយថែមទៀតផង។ មន្រ្តីរូបនោះបាននិយាយបន្ថែមថា បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងធ្វើការងារនេះ។

ប្រភពនោះបានកត់សម្គាល់ថា «ដូចដែលយើងបានឃើញហើយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ស្ថានភាពក្នុងពិភពលោកកំពុងមានការអភិវឌ្ឍយ៉ាងលំបាក។ នៅក្នុងប្រទេសជាច្រើន យើងឃើញមានការកើនឡើងនូវចំនួននៃការឆ្លងថ្មីនៃជំងឺកូវីដ១៩ ដែលជាអកុសលមិនអនុញ្ញាតឱ្យបើកព្រំដែនយ៉ាងឆាប់រហ័សនោះទេ»

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តកំណែថ្មីនៃបញ្ជីឈ្មោះប្រទេស ដែលគេហៅថា «បញ្ជីពណ៌ » កាលពីថ្ងៃទី២០ ខែមិថុនា ដោយក្នុងនោះមានប្រទេសចំនួន ១៤

សូមជម្រាបថា កាលពីពាក់កណ្តាលខែកក្កដានេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានកាត់បន្ថយបញ្ជីនេះមកនៅត្រឹម ១២ប្រទេស (មិនរាប់បញ្ចូលប្រទេសចិន) ដោយមិនរាប់បញ្ចូលប្រទេសស៊ែប៊ី និង ម៉ុងតេណេហ្គ្រោ។ នៅពេលនេះការធ្វើដំណើរទៅសហភាពអឺរ៉ុបត្រូវបានអនុញ្ញាតសម្រាប់ប្រជាជនកាណាដាអូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង ថៃ អាល់ហ្សេរី ទុយនីស៊ី ម៉ារ៉ុក រវ៉ាន់ដា ហ្សកហ្ស៊ី និង អ៊ុយរ៉ាហ្គាយ។

បច្ចុប្បន្នសហភាពអឺរ៉ុប ក៏បានដាក់ប្រទេសចិននៅក្នុងបញ្ជីនេះកាលពីដំបូងដែរ ប៉ុន្តែគេបានកត់សម្គាល់ថា ព្រំដែននឹងត្រូវបានបើកដោយលក្ខន្តិកៈបដិវត្ត។ ប៉ុន្តែទោះជាយ៉ាងណា ទីក្រុងប៉េកាំង មិនទាន់បានបញ្ជាក់អំពីការបើកព្រំដែនរបស់ខ្លួនដល់ពលរដ្ឋនៃបណ្តាប្រទេសនៅសហភាពអឺរ៉ុបនៅឡើយទេ៕ដោយ៖ស តារា


ចែករំលែក៖